ព្រះត្រៃបិដក ភាគ ២៦

ច្រើន​ដោយ​សេចក្តី​សុខ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​សូមឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​។​ ​ភិក្ខុ​នោះ​ ​តំ​កល់​ចិត្ត​នោះ​ ​អធិដ្ឋាន​ចិត្ត​នោះ​ ​ចំរើន​ចិត្ត​នោះ​ទុក​។​ ​ធម៌​ទាំង៥នោះ​ ​ឈ្មោះថា​ ​សង្ខារ​ផង​ ​ឈ្មោះថា​វិហារធម៌​ផង​ ​ដែល​ភិក្ខុ​នោះ​ ​ចម្រើន​ហើយ​យ៉ាងនេះ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​នោះ​បាន​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ផ្លូវ​ ​នេះ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​នោះ​។​
 [​៣៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​
ថយ | ទំព័រទី ៤១៤ | បន្ទាប់
ID: 636831841487516564
ទៅកាន់ទំព័រ៖