ព្រះត្រៃបិដក ភាគ ២៦

 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​តែង​ពោល​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ប្រកបដោយ​ធម៌​ ​១០ប្រការ​ ​តែង​មកកាន់​ស្ថាន​ ​ដែល​គប្បី​សរសើរ​ ​ចំពោះ​ព្រះ​តថាគត​ ​ជា​អ្នកពោល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​កម្ម​ ​ដែល​ខ្លួន​បាន​ធ្វើ​ ​ក្នុង​កាលមុន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អ្នកធ្វើ​អំពើល្អ​ ​ក្នុង​កាលមុន​ដោយពិត​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​ទទួល​សុខវេទនា​ ​មិន​មាន​អាសវៈ​ ​មាន​សភាព​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​ព្រះឥសូរ​ ​តាក់តែង​ឲ្យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​គឺ​ព្រះឥសូរ​ ​ដ៏​ចម្រើន​ ​តាក់តែង​ឲ្យ​ ​ដោយពិត​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​ទទួល​សុខវេទនា​ ​មិន​មាន​អាសវៈ​ ​មាន​សភាព​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​សង្គតិ​ ​និង​ភាវៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​មាន​សង្គតិ​ល្អ​ដោយពិត​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​ទទួល​សុខវេទនា​ ​មិន​មាន​អាសវៈ​ ​មាន​សភាព​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636831630596374280
ទៅកាន់ទំព័រ៖