ព្រះត្រៃបិដក ភាគ ២៦
ពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វមិនរងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត តែងពោលយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ពាក្យប្រកបដោយហេតុ ១០ប្រការ នេះឯង តែងមកកាន់ស្ថាន ដែលគេសរសើរ ចំពោះព្រះតថាគត ជាអ្នកពោលយ៉ាងនេះ។ លុះព្រះមានបុណ្យ បានសំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានបុណ្យ។
ចប់ ទេវទហសូត្រ ទី១។
ID: 636831631060170808
ទៅកាន់ទំព័រ៖