ព្រះត្រៃបិដក ភាគ ២៦

ជា​សង្ខតធម៌​ ​គឺ​មាន​បច្ច័យ​ប្រជុំ​តាក់តែង​ ​ជា​របស់​គ្រោតគ្រាត​ ​ចំណែកខាង​ការ​រលត់​ ​នៃ​សង្ខារ​ទាំងឡាយ​មាន​ពិត​ ​ព្រះនិព្វាន​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​បានដឹង​ច្បាស់​ ​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​ ​នូវ​សង្ខតធម៌​នោះ​ ​កន្លង​នូវ​សង្ខតធម៌​នោះ​។​
 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​ថា​ ​អត្តា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​រូប​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មិន​មាន​រូប​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​រូប​ ​និង​មិន​មាន​រូប​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​រូប​ ​ក៏​មិនមែន​ ​មិន​មាន​រូប​ ​ក៏​មិនមែន​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636831690458418194
ទៅកាន់ទំព័រ៖