ព្រះត្រៃបិដក ភាគ ២៦
បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) របស់ពួកសមណព្រាហ្មណ៍នោះ ដំណើរនោះ តើព្រោះហេតុអ្វី (ព្រោះ) សញ្ញាជារោគ សញ្ញាជាបូស សញ្ញាជាព្រួញ ឯដំណើរដែលមិនមានសញ្ញានុ៎ះ ទើបជាធម្មជាតស្ងប់ ជាធម្មជាតថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ តថាគតដឹងច្បាស់ នូវដំណើរនោះថា ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តាដែលមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ
ID: 636831690682941036
ទៅកាន់ទំព័រ៖