ព្រះត្រៃបិដក ភាគ ២៦

សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ​ ​តែង​បញ្ញត្ត​អត្តា​ ​ដែល​មាន​រូប​ក៏​មិនមែន​ ​មិន​មាន​រូប​ក៏​មិនមែន​ថា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែបើ​បុគ្គល​ណាមួយ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បើ​វៀរចាក​រូប​ ​វៀរចាក​វេទនា​ ​វៀរចាក​សញ្ញា​ ​វៀរចាក​សង្ខារ​ទាំងឡាយ​ ​វៀរចាក​វិញ្ញាណ​ចេញ​ហើយ​ ​នឹង​ដឹង​នូវ​ដំណើរ​ជាទី​មក​ ​(​ចាប់បដិសន្ធិ​)​ ​ឬ​ដំណើរ​ជាទី​ទៅ​ ​ការ​ច្យុតិ​ ​ឬ​ការ​កើតឡើង​ ​ឬ​ការ​ចម្រើនឡើង​ ​ការលូតលាស់​ ​ឬ​ធំ​ទូលាយ​បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​ ​(​ព្រោះ​)​ ​ការដែល​មិន​មាន​សញ្ញា​នោះ​ ​ជា​សង្ខតធម៌​ ​ជា​របស់​គ្រោតគ្រាត​ ​ចំណែកខាង​ការ​រលត់​ទៅ​ ​នៃ​សង្ខារ​ទាំងឡាយ​ ​មាន​ពិត​ ​ព្រះនិព្វាន​នុ៎ះ​ ​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​សង្ខតធម៌​នោះ​ ​កន្លង​នូវ​សង្ខតធម៌​នោះ​។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636831690875802067
ទៅកាន់ទំព័រ៖