ព្រះត្រៃបិដក ភាគ ២៦
[៣២] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ
ID: 636831691095374625
ទៅកាន់ទំព័រ៖