ព្រះត្រៃបិដក ភាគ ២៦
ទុក្ខទាំងអស់ នឹងសាបសូន្យ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តែបើអ្នកទាំងឡាយដឹងថា យើងបានកើតហើយ ក្នុងកាលមុន មិនមែនមិនបានកើតទេ ដឹងថា យើងបានធ្វើបាបកម្មទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ ដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដឹងថា ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ឬទុក្ខទាំងប៉ុណ្ណេះ គប្បីសាបសូន្យ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះ អ្នកទាំងឡាយ ឈ្មោះថា ដឹងនូវការលះបង់អកុសលធម៌ ដឹងនូវការបំពេញកុសលធម៌ ក្នុងបច្ចុប្បន្ននេះ កាលបើដឹងយ៉ាងនេះហើយ ទើបពួកនិគ្រន្ថដ៏មានអាយុ គួរនឹងនិយាយថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ឯការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ
ID: 636831619451086807
ទៅកាន់ទំព័រ៖