ព្រះត្រៃបិដក ភាគ ២៦
សមណព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ទោះបីពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ ក៏បដិសេធ (ពាក្យ) របស់ពួកសមណព្រាហ្មណ៍ទាំងនោះដែរ ដំណើរនោះ តើព្រោះហេតុអ្វី (ព្រោះ) សញ្ញា ជារោគ សញ្ញាជាបូស សញ្ញាជាព្រួញ ការមិនមានសញ្ញា ប្រកបដោយមោហៈ ដំណើរដែលមានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែននុ៎ះ ទើបជាធម្មជាតស្ងប់ ជាធម្មជាតថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តអត្តាថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ
ID: 636831691318377380
ទៅកាន់ទំព័រ៖