ព្រះត្រៃបិដក ភាគ ២៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​នោះ​ ​ប្រាកដជា​ត្រូវ​បាន​ ​ដោយ​សង្ខា​រាវ​សេស​សមាបត្តិ​។​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​នោះ​ ​ជា​សង្ខតធម៌​ ​ដ៏​គ្រោតគ្រាត​ ​ចំណែកខាង​ការ​រលត់​ទៅ​ ​នៃ​សង្ខារ​ទាំងឡាយ​ ​មាន​ពិត​ ​ព្រះនិព្វាន​នុ៎ះ​ ​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​បានដឹង​ច្បាស់​ ​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​ ​នូវ​សង្ខតធម៌​នោះ​ ​កន្លង​នូវ​សង្ខតធម៌​នោះ​។​
 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​ការ​មិនកើត​ទៀត​ ​របស់​ដែល​មាននៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​ថា​ ​អត្តា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ ​សមណព្រាហ្មណ៍​ពួក​នេះ​ ​បដិសេធ​ ​(​ពាក្យ​)​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ណា​ក្តី​ ​បញ្ញត្ត​ថា​ ​អត្តា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មិន​មាន​សញ្ញា​ ​ទាំង​ឥតមាន​រោគ​ ​សមណព្រាហ្មណ៍​ពួក​នេះ​ ​បដិសេធ​ ​(​ពាក្យ​)​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ណា​ក្តី​ ​បញ្ញត្ត​ថា​ ​អត្តា​ ​កាល​ស្លាប់​ទៅ​ហើយ​ ​ជាស​ភាវៈ​មាន​សញ្ញា​ ​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ ​ក៏​មិនមែន​ ​ទាំង​មិន​មាន​រោគ​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636831691906541021
ទៅកាន់ទំព័រ៖