ព្រះត្រៃបិដក ភាគ ២៦

ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​ជាស​ភាវៈ​ទៀង​ផង​ ​មិន​ទៀង​ផង​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​ជាស​ភាវៈ​ទៀង​ក៏​មិនមែន​ ​មិន​ទៀង​ក៏​មិនមែន​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​ទីបំផុត​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មិន​មាន​ទីបំផុត​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​ទីបំផុត​ផង​ ​មិន​មាន​ទីបំផុត​ផង​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​ទីបំផុត​ ​ក៏​មិនមែន​ ​មិន​មាន​ទីបំផុត​ ​ក៏​មិនមែន​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សញ្ញា​ដូចគ្នា​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អត្តា​ក្តី​ ​លោក​ក្តី​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ការយល់ឃើញ​នេះឯង​ ​ត្រូវពិត​ ​ការយល់ឃើញ​ដទៃ​ ​ជា​មោឃៈ​។​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636831692906898239
ទៅកាន់ទំព័រ៖