ព្រះត្រៃបិដក ភាគ ២៦
សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាតិច ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាមិនមានប្រមាណ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសេចក្តីសុខតែមួយយ៉ាង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសេចក្តីទុក្ខតែមួយយ៉ាង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសុខ និងទុក្ខ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។
ID: 636831693117020257
ទៅកាន់ទំព័រ៖