ព្រះត្រៃបិដក ភាគ ២៦
[៣៩] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋាន នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ ក៏បាននូវអទុក្ខមសុខវេទនា គឺទទួលអារម្មណ៍ មិនជាទុក្ខ មិនជាសុខ ហើយគិតថា អាត្មាអញ បាននូវអទុក្ខមសុខវេទនា ដែលជាគុណជាតស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ អទុក្ខមសុខវេទនា របស់សមណព្រាហ្មណ៍នោះ រមែងរលត់ លុះអទុក្ខមសុខវេទនារលត់ និរាមិសសុខ ក៏កើតឡើង លុះនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង។ ម្នាលភិក្ខុទាំងឡាយ ម្លប់លះបង់ទីណា កំដៅថ្ងៃ ក៏ផ្សាយទៅកាន់ទីនោះ កំដៅថ្ងៃ លះបង់ទីណា ម្លប់ក៏ផ្សាយទៅកាន់ទីនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលអទុក្ខមសុខវេទនារលត់ និរាមិសសុខ ក៏កើតឡើង កាលនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវដំណើរនោះថា
ID: 636831694780785419
ទៅកាន់ទំព័រ៖