ព្រះត្រៃបិដក ភាគ ២៦
សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិ ដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ ក៏បាននូវអទុក្ខមសុខវេទនា ហើយគិតថា អាត្មាអញ បាននូវអទុក្ខមសុខវេទនា ជាគុណជាតស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ អទុក្ខមសុខវេទនា របស់សមណព្រាហ្មណ៍នោះ រមែងរលត់ លុះអទុក្ខមសុខវេទនារលត់ និរាមិសសុខ ក៏កើតឡើង លុះនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវការរលាស់ចេញ នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។
ID: 636831694999777944
ទៅកាន់ទំព័រ៖