ព្រះត្រៃបិដក ភាគ ២៦

ថែមទៀត​ ​ពេទ្យ​វះ​នោះ​ ​ក៏​យក​កំទេច​(​១​)​ ​ថ្នាំ​ទៅ​រោយ​ ​ត្រង់​មុខ​ដំបៅ​នៃ​បុរស​នោះ​។​ ​បុរស​នោះ​ ​ក៏​រងទុក្ខ​វេទនា​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​រោយ​កំទេច​ថ្នាំ​ ​ត្រង់​មុខ​ដំបៅ​នោះ​ថែមទៀត​។​ ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ ​ក៏​មាន​ដំបៅ​ដុះ​សាច់​ ​ព្រមទាំង​ស្បែក​ ​ជា​អ្នក​លែង​ឈឺចាប់​ ​មាន​សេចក្តី​សុខ​ ​រួចខ្លួន​អំពី​ពេទ្យ​ថែរក្សា​ ​មានអំណាច​ខ្លួនឯង​ ​ទៅណាមកណា​ ​តាម​សេចក្តី​ប្រាថ្នា​បាន​។​ ​បុរស​នោះ​ ​ក៏​គិត​យ៉ាងនេះ​ថា​ ​កាលពីដើម​ ​អាត្មាអញ​ត្រូវ​សរ​ ​ដែល​មាន​ថ្នាំពិស​ ​ដែល​លាប​ដោយ​ថ្នាំពិស​យ៉ាង​ក្រាស់​ ​អាត្មាអញ​នោះ​ ​ក៏​រងទុក្ខ​វេទនា​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​ត្រូវ​សរ​នោះ​ឯង​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ទាំងឡាយ​ ​របស់​អញ​នោះ​ ​ក៏​នាំ​យក​ទៅ​ឲ្យ​ពេទ្យ​វះ​ ​ថែរក្សា​។​ ​ពេទ្យ​វះ​នោះ​ ​យក​កាំបិត​វះ​មុខ​ដំបៅ​ ​របស់​អញ​នោះ​។​ ​អញ​នោះ​ ​ក៏​រងទុក្ខ​វេទនា​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​វះ​មុខ​ដំបៅ​ ​ដោយ​កាំបិត​នោះ​ ​លុះ​ពេទ្យ​វះ​នោះ​ ​យក​
​(​១​)​ ​យក​ផ្លែ​ស្រម៉​ ​ឬ​ផ្លែ​កន្ទួតព្រៃ​ ​លីង​បុក​ឲ្យ​ល្អិត​ ​(​លាបមុខ​របួស​)​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636831620047910943
ទៅកាន់ទំព័រ៖