ព្រះត្រៃបិដក ភាគ ២៦

អ្នក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងឡាយ​ ​ផ្សេងគ្នា​ដោយ​អត្ថ​ផង​ ​ផ្សេងគ្នា​ដោយ​ព្យញ្ជនៈ​ផង​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ដឹង​នូវ​ការសិក្សា​នោះ​ ​ដោយហេតុនេះ​ ​តាមដែល​ផ្សេងគ្នា​ ​ដោយ​អត្ថ​ផង​ ​តាមដែល​ផ្សេងគ្នា​ ​ដោយ​ព្យញ្ជនៈ​ផង​ចុះ​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​កុំ​ដល់​នូវ​សេចក្តី​ទាស់ទែងគ្នា​ឡើយ​។​ ​ដូច្នេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​ចាំទុក​នូវ​ការសិក្សា​ ​ដែលគេ​កាន់​យក​មិនល្អ​ ​ថា​ជា​ការសិក្សា​ ​ដែលគេ​កាន់​យក​មិនល្អ​ចុះ​ ​លុះ​ចាំទុក​នូវ​ការសិក្សា​ ​ដែលគេ​កាន់​យក​មិនល្អ​ ​ថា​ជា​ការសិក្សា​ ​ដែលគេ​កាន់​យក​មិនល្អ​ហើយ​ ​ណា​ ​ជា​ធម៌​ ​ណា​ជា​វិន័យ​ ​គប្បី​ពោល​ធម៌​វិន័យ​នោះ​។​
 [​៤៦​]​ ​បើ​អ្នក​ទាំងឡាយ​ ​គួរ​និយាយ​ក្នុង​ដំណើរ​នោះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងនេះ​ ​ផ្សេងគ្នា​ដោយ​អត្ថ​ ​តែ​សមគ្នា​ដោយ​ព្យញ្ជនៈ​ ​ដូច្នេះ​បាន​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ណា​ ​ដែល​អ្នក​ទាំងឡាយ​ ​សំគាល់​ឃើញថា​ ​ប្រដៅ​ងាយ​ជាងគេ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងឡាយ​ ​ផ្សេងគ្នា​ដោយ​អត្ថ​ ​តែ​សមគ្នា​ដោយ​ព្យញ្ជនៈ​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636831696830752670
ទៅកាន់ទំព័រ៖