ព្រះត្រៃបិដក ភាគ ២៦
លោកមានអាយុទាំងឡាយ គួរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែលផ្សេងគ្នា ដោយអត្ថ តែសមគ្នាដោយព្យញ្ជនៈចុះ លោកមានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយ ដទៃទៀត ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ប្រដៅងាយជាងគេ អ្នកទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ការសិក្សារបស់លោកមានអាយុទាំងឡាយ ផ្សេងគ្នាដោយអត្ថ តែសមគ្នាដោយព្យញ្ជនៈ លោកមានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែលផ្សេងគ្នា ដោយអត្ថ តែសមគ្នាដោយព្យញ្ជនៈចុះ លោកមានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ ដូច្នេះ អ្នកទាំងឡាយ គួរចាំទុក នូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេកាន់យកមិនល្អ ទាំងគួរចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការសិក្សា ដែលគេកាន់យកល្អចុះ លុះចាំទុកនូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេកាន់យកមិនល្អ ទាំងចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការដែលគេកាន់យកល្អហើយ ណាជាធម៌ ណាជាវិន័យ គប្បីពោលធម៌វិន័យនោះ។
ID: 636831697042404776
ទៅកាន់ទំព័រ៖