ព្រះត្រៃបិដក ភាគ ២៦

 [​៤៧​]​ ​បើ​អ្នក​ទាំងឡាយ​ ​គួរ​និយាយ​ក្នុង​ដំណើរ​នោះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ ​សមគ្នា​ដោយ​អត្ថ​ ​តែ​ផ្សេងគ្នា​ដោយ​ព្យញ្ជនៈ​ ​ដូច្នេះ​បាន​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ណា​ដែល​អ្នក​ទាំងឡាយ​ ​សំគាល់​ឃើញថា​ ​ជា​អ្នក​ប្រដៅ​ងាយ​ជាងគេ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងឡាយ​ ​សមគ្នា​ដោយ​អត្ថ​ ​តែ​ផ្សេងគ្នា​ដោយ​ព្យញ្ជនៈ​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ដឹង​នូវ​ការសិក្សា​នុ៎ះ​ ​ដោយហេតុនេះ​ ​តាមដែល​សមគ្នា​ ​ដោយ​អត្ថ​ ​តាមដែល​ផ្សេងគ្នា​ ​ដោយ​ព្យញ្ជនៈ​ចុះ​ ​តែថា​ត្រង់​ព្យញ្ជនៈ​នុ៎ះ​ ​គ្រាន់តែ​ជា​ការ​បន្តិចបន្តួច​ទេ​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​កុំ​ដល់​នូវ​សេចក្តី​ទាស់ទែងគ្នា​ ​ក្នុង​ព្យញ្ជនៈ​ ​ដែល​គ្រាន់តែ​ជា​ការ​បន្តិចបន្តួច​ឡើយ​។​ ​មួយទៀត​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដទៃទៀត​ ​ដែល​ជា​បក្ខពួក​ជាមួយគ្នា​ ​ភិក្ខុ​ណា​ដែល​អ្នក​ទាំងឡាយ​ ​សំគាល់​ឃើញថា​ ​ជា​អ្នក​ប្រដៅ​ងាយ​ជាងគេ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងឡាយ​ ​សមគ្នា​ដោយ​អត្ថ​ ​តែ​ផ្សេងគ្នា​ដោយ​ព្យញ្ជនៈ​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ដឹង​នូវ​ការសិក្សា​នុ៎ះ​ ​ដោយហេតុនេះ​ ​តាមដែល​សមគ្នា​ ​ដោយ​អត្ថ​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636831697260257236
ទៅកាន់ទំព័រ៖