ព្រះត្រៃបិដក ភាគ ២៦
តាមដែលផ្សេងគ្នា ដោយព្យញ្ជនៈចុះ តែថា ត្រង់ព្យញ្ជនៈនុ៎ះ គ្រាន់តែជាការបន្តិចបន្តួចទេ លោកមានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នា ក្នុងព្យញ្ជនៈ ដែលគ្រាន់តែជាការបន្តិចបន្តួចឡើយ។ ដូច្នេះ លោកមានអាយុទាំងឡាយ គួរចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការសិក្សា ដែលគេកាន់យកល្អ គួរចាំទុកនូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេកាន់យកមិនល្អចុះ លុះចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការសិក្សា ដែលគេកាន់យកល្អ ចាំទុកនូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេកាន់យកមិនល្អហើយ ណាជាធម៌ ណាជាវិន័យ គប្បីពោលធម៌វិន័យនោះ។
[៤៨] បើអ្នកទាំងឡាយ គួរនិយាយក្នុងដំណើរនោះថា ការសិក្សារបស់លោកមានអាយុទាំងឡាយនេះ សមគ្នាដោយអត្ថផង សមគ្នាដោយព្យញ្ជនៈផង ដូច្នេះបាន បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ជាអ្នកប្រដៅងាយជាងគេ អ្នកទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា ការសិក្សារបស់លោកមានអាយុទាំងឡាយ សមគ្នាដោយអត្ថផង
ID: 636831697500830997
ទៅកាន់ទំព័រ៖