ព្រះត្រៃបិដក ភាគ ២៦
សមគ្នាដោយព្យញ្ជនៈផង លោកមានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែលសមគ្នា ដោយអត្ថផង តាមដែលសមគ្នាដោយព្យញ្ជនៈផង លោកមានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយដទៃទៀត ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ជាអ្នកប្រដៅងាយជាងគេ អ្នកទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា ការសិក្សារបស់លោកមានអាយុទាំងឡាយ សមគ្នាដោយអត្ថផង សមគ្នាដោយព្យញ្ជនៈផង លោកមានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែលសមគ្នា ដោយអត្ថផង តាមដែលសមគ្នាដោយព្យញ្ជនៈផង លោកមានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ ដូច្នេះ លោកមានអាយុទាំងឡាយ គួរចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការសិក្សា ដែលគេកាន់យកល្អចុះ លុះចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការសិក្សា ដែលគេកាន់យកល្អហើយ ណាជាធម៌ ណាជាវិន័យ គប្បីពោលធម៌វិន័យនោះ។
ID: 636831697734364354
ទៅកាន់ទំព័រ៖