ព្រះត្រៃបិដក ភាគ ២៦
[៤៩] ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះ ព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា កំពុងសិក្សា មានភិក្ខុណា ត្រូវអាបត្តិ ជាការប្រព្រឹត្តិល្មើស។ ម្នាលភិក្ខុទាំងឡាយ ក្នុងហេតុនោះ អ្នកទាំងឡាយ មិនគួរចោទគ្នា ដោយពាក្យចោទទេ ត្រូវពិនិត្យមើលបុគ្គល ឲ្យល្អសិនថា ដោយហេតុនេះ អាត្មាអញ នឹងមិនមានសេចក្តីលំបាកផង បុគ្គលដទៃ ក៏មិនមានសេចក្តីអាក់អន់ផង ព្រោះថា បុគ្គលដទៃ ជាអ្នកមិនក្រោធ ជាអ្នកមិនចងពៀរ ជាអ្នកមិនមានទិដ្ឋិមាំ ជាអ្នកលះបង់បានងាយ ទាំងខ្លួនអញ ក៏អាចឲ្យបុគ្គលនុ៎ះ ចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរនិយាយ។ ម្នាលភិក្ខុទាំងឡាយ តែបើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះវិញថា អាត្មាអញ នឹងមិនមានសេចក្តីលំបាកទេ តែបុគ្គលដទៃ មានសេចក្តីអាក់អន់ ព្រោះថា បុគ្គលដទៃ ជាអ្នកក្រោធ ជាអ្នកចងពៀរ ជាអ្នកមានទិដ្ឋិមាំ តែជាអ្នកលះបង់បានងាយ
ID: 636831697964357509
ទៅកាន់ទំព័រ៖