ព្រះត្រៃបិដក ភាគ ២៦
ដំបៀតត្បៀត រំកៀកមើលសរ របស់អញនោះ ខ្លួនអញ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្បៀតសរ ដោយដំបៀតនោះទៀត លុះពេទ្យវះនោះ ចាប់ដកសរ របស់អញនោះ ខ្លួនអញនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែដកសរចេញនោះទៀត លុះពេទ្យវះនោះ យកកំទេចថ្នាំរោយ ត្រង់មុខដំបៅរបស់អញនោះ ខ្លួនអញនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែរោយកំទេចថ្នាំ ត្រង់មុខដំបៅនោះ ឥឡូវនេះ ខ្លួនអញនោះ មានដំបៅដុះសាច់ ព្រមទាំងស្បែក ជាអ្នកលែងឈឺចាប់ មានសេចក្តីសុខ រួចខ្លួនអំពីពេទ្យថែរក្សា ជាអ្នកមានអំណាចខ្លួនឯង ទៅណាមកណា តាមសេចក្តីប្រាថ្នាបាន សេចក្តីនេះ មានឧបមាយ៉ាងណា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ មានឧបមេយ្យដូចអ្នកទាំងឡាយ បើដឹងថា យើងបានកើតហើយ ក្នុងកាលមុន មិនមែនមិនបានកើតទេ ដឹងថា យើងបានធ្វើបាបកម្មទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ ដឹងថា
ID: 636831620281194286
ទៅកាន់ទំព័រ៖