ព្រះត្រៃបិដក ភាគ ២៦
មិនវិវាទគ្នា កំពុងសិក្សា តែវចីសង្ខារ ការលើកខ្លួនដោយទិដ្ឋិ ការបៀតបៀនដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត កើតឡើងដល់គ្នានឹងគ្នា កាលបើសមណៈ ជ្រាបហេតុនោះ គប្បីតិះដៀលបាន។ ម្នាលអាវុសោ ភិក្ខុបើមិនលះបង់ធម៌នុ៎ះទេ នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានដូចម្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុបើមិនលះបង់ធម៌នុ៎ះ នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបានឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយដទៃទៀត ជាបក្ខពួកជាមួយគ្នា អ្នកទាំងឡាយ សំគាល់ឃើញថា ភិក្ខុណា ជាអ្នកប្រដៅងាយជាងគេ អ្នកទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា កំពុងសិក្សា តែវចីសង្ខារ ការលើកខ្លួនដោយទិដ្ឋិ ការបៀតបៀនគ្នា ដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត កើតឡើង ដល់គ្នានឹងគ្នា កាលបើសមណៈជ្រាបហេតុនោះ គប្បីតិះដៀលបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពោល ដោយប្រពៃ
ID: 636831698871229379
ទៅកាន់ទំព័រ៖