ព្រះត្រៃបិដក ភាគ ២៦

សេចក្តី​ស្លាប់​តែមួយ​នាក់​ ​តែ​ហាក់ដូច​ប្រព្រឹត្តទៅ​ ​ក្នុង​ពួក​និគ្រន្ថ​ ​ជា​អន្តេវាសិក​ ​របស់​និ​គ​ណ្ឋ​នាដ​បុត្រ​។​ ​ពួក​សាវ័ក​របស់​និ​គ​ណ្ឋ​នាដ​បុត្រ​ណា​ ​ជា​គ្រហស្ថ​ ​ស្លៀក​ពាក់ស​។​ ​ពួក​សាវ័ក​ទាំងនោះ​ ​មាន​សភាព​នឿយណាយ​ ​ប្រាសចាក​សេចក្តី​ត្រេកអរ​ ​មាន​សភាព​រួញរា​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ពួក​និ​គ​ណ្ឋ​នាដ​បុត្រ​សំដែង​ខុស​ ​ប្រកាស​ខុស​ ​មិនមែន​ជា​និយ្យានិកធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​មិនមែន​ព្រះសម្មាសម្ពុទ្ធ​សំដែង​ ​ជា​ថូ​បៈ​បែកធ្លាយ​ ​មិនមែន​ជាទី​ពំនាក់​ឡើយ​។​
 ​[​៥២​]​ ​គ្រានោះ​ ​សមណុទ្ទេស​ ​ឈ្មោះ​ចុន្ទៈ​ ​នៅចាំ​វស្សា​ ​ក្នុង​ដែន​បា​វា​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​ដែល​គង់នៅ​ក្នុង​សាម​គ្រាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អភិវាទ​ព្រះ​អានន្ទ​មាន​អាយុ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ចុន្ទ​សមណុទ្ទេស​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​និយាយ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​និ​គ​ណ្ឋ​នាដ​បុត្រ​ ​ទើបតែនឹង​ធ្វើ​មរណកាល​ ​ក្នុង​ដែន​បា​វា​ ​ព្រោះ​កាលកិរិយា​ ​របស់​និ​គ​ណ្ឋ​នាដ​បុត្រ​នោះ​ ​ពួក​និគ្រន្ថ​ ​ក៏​បែកបាក់​គ្នា​ជា​ពីរ​ពួក​។​បេ​។​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636831699818873581
ទៅកាន់ទំព័រ៖