ព្រះត្រៃបិដក ភាគ ២៦
ជាថូបៈបែកធ្លាយ មិនមែនជាទីពំនាក់ឡើយ។ កាលចុន្ទសមណុទ្ទេស និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ និយាយនឹងចុន្ទសមណុទ្ទេស យ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ ពាក្យនេះ ជាពាក្យមានមូល គួរនឹងទៅគាល់ព្រះមានព្រះភាគណាស់ ម្នាលអាវុសោចុន្ទៈ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគ។ ចុន្ទសមណុទ្ទេស ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ព្រះករុណា លោកម្ចាស់។
[៥៣] លំដាប់នោះ ព្រះអានន្ទមានអាយុ និងចុន្ទសមណុទ្ទេស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសមណុទ្ទេសនេះឯង បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា ព្រោះកាលកិរិយា របស់និគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ ក៏បែកបាក់គ្នាជាពីរពួក កើតទៅជាប្រកួតប្រកាន់
ID: 636831700080698557
ទៅកាន់ទំព័រ៖