ព្រះត្រៃបិដក ភាគ ២៦

ទាំងឡាយ​ ​ដូចជា​ ​សតិ​ប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤​ ​ឥន្ទ្រិយ៥​ ​ពលៈ៥​ ​ពោជ្ឈង្គ៧​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ៨​ ​ខ្ញុំ​ព្រះអង្គ​ ​មិនដែល​ឃើញ​ភិក្ខុ​ពីរ​រូប​ ​មាន​វាទៈ​ផ្សេងគ្នា​ ​ក្នុង​ធម៌​វិន័យ​នេះ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានតែ​ពួក​បុគ្គល​ ​ដែល​ជា​អ្នក​អែបអប​ ​នូវ​ព្រះមានព្រះភាគ​ទេ​ ​លុះ​អំណឹះ​ឥត​អំពី​ព្រះមានព្រះភាគ​ទៅ​ ​នឹង​ញុំាង​វិវាទ​ ​ឲ្យ​កើតឡើង​ ​ក្នុង​ព្រះសង្ឃ​ ​ព្រោះ​អាជីវៈ​ជាហេតុ​ខ្លះ​ ​ព្រោះ​អ​ធិប្បាតិមោក្ខ​ជាហេតុ​ខ្លះ​ ​វិវាទ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​គុណ​ដល់​ជន​ច្រើន​ ​មិនជា​សុខ​ដល់​ជន​ច្រើន​ ​មិនជា​ប្រយោជន៍​ ​មិនជា​សេចក្តី​ចម្រើន​ ​ដល់​ជន​ច្រើន​ ​ជា​ទុក្ខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​ ​កាល​វិវាទ​ណា​កើតឡើង​ ​ព្រោះ​អាស្រ័យ​អាជីវៈ​ជាហេតុ​ ​ឬ​ព្រោះ​អាស្រ័យ​អ​ធិប្បាតិមោក្ខ​ ​ជាហេតុ​ ​វិវាទ​នោះ​ ​គ្រាន់តែ​ជា​ការ​បន្តិចបន្តួច​ទេ​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាល​វិវាទ​ណា​ ​កើតឡើង​ក្នុង​សង្ឃ​ ​ព្រោះ​អាស្រ័យ​មគ្គ​ ​ឬ​ព្រោះ​អាស្រ័យ​បដិបទា​ ​វិវាទ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​គុណ​ ​ដល់​ជន​ច្រើន​ ​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​មិនជា​ប្រយោជន៍​ ​មិនជា​សេចក្តី​ចម្រើន​ ​ដល់​ជន​ច្រើន​ ​ជា​ទុក្ខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636831700533594461
ទៅកាន់ទំព័រ៖