ព្រះត្រៃបិដក ភាគ ២៦

 [​៥៥​]​ ​ម្នាល​អានន្ទ​ ​វិវាទមូល​នេះ​ ​មាន៦ប្រការ​ ​វិវាទមូល​ ​៦ប្រការ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ច្រើន​ក្រោធ​ ​ជា​អ្នក​ច្រើន​ចងពៀរ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ច្រើន​ក្រោធ​ ​ជា​អ្នក​ច្រើន​ចងពៀរ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះ​សាស្តា​ផង​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះធម៌​ផង​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះសង្ឃ​ផង​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ណា​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះ​សាស្តា​ ​ចំពោះ​ព្រះធម៌​.​.​.​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះសង្ឃ​ផង​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បង្កើត​វិវាទ​ក្នុង​សង្ឃ​។​ ​វិវាទ​ ​(​ដែល​កើត​ក្នុង​សង្ឃ​)​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​គុណ​ ​ដល់​ជន​ច្រើន​ ​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​មិនជា​ប្រយោជន៍​ ​មិនជា​សេចក្តី​ចម្រើន​ ​ដល់​ជន​ច្រើន​ ​ជា​ទុក្ខ​ដល់​ពួក​ទេវតា​ ​និង​មនុស្ស​។​ ​ម្នាល​អានន្ទ​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​វិវាទមូល​ ​មាន​សភាព​យ៉ាងនេះ​ ​ឰដ៏​ខាងក្នុង​ក្តី​ ​ឰដ៏​ខាងក្រៅ​ក្តី​ ​ម្នាល​អានន្ទ​ ​ក្នុង​រឿង​នោះ​ ​អ្នក​ទាំងឡាយ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636831700749656819
ទៅកាន់ទំព័រ៖