ព្រះត្រៃបិដក ភាគ ២៦
ម្នាលអានន្ទ សម្មុខាវិន័យ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមានដោយ សម្មុខាវិន័យ យ៉ាងនេះឯង។
[៥៩] ម្នាលអានន្ទ ចុះយេភុយ្យសិកា តើដូចម្តេច។ ម្នាលអានន្ទ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាសនោះបានទេ។ ម្នាលអានន្ទ ក្នុងអាវាសណា មានភិក្ខុច្រើន ភិក្ខុទាំងនោះ គប្បីទៅកាន់អាវាសនោះ។ ភិក្ខុទាំងអស់នោះ គួរមកប្រជុំគ្នា ក្នុងអាវាសនោះ លុះប្រជុំគ្នាហើយ គួរប្រៀបធៀបតាមបែបដែលជាធម៌ លុះប្រៀបធៀបតាមបែប ដែលជាធម៌ហើយ គប្បីរម្ងាប់អធិករណ៍នោះ ដោយវិធីដែលឲ្យរម្ងាប់ តាមបែបដែលជាធម៌នោះ។ ម្នាលអានន្ទ យេភុយ្យសិកា យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមានដោយយេភុយ្យសិកា យ៉ាងនេះឯង។
ID: 636831701823118217
ទៅកាន់ទំព័រ៖