ព្រះត្រៃបិដក ភាគ ២៦
[៦១] ម្នាលអានន្ទ ចុះអមូឡ្ហវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ក្នុងសាសនានេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តីថា លោកមានអាយុ រលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ ឃើញឬទេ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ភិក្ខុនោះ ញុំាងភិក្ខុនេះ ដែលកំពុងបណ្តោះបណ្តៃ មិនឲ្យបណ្តោះបណ្តៃបានថា លោកដ៏មានអាយុ ណ្ហើយ លោកចូរទទួលដឹងដោយស្រួលចុះ បើលោករលឹកឃើញ នូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលដែលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ បានប្រព្រឹត្តអនាចារ បានពោល បានព្យាយាមល្មើស នូវកិច្ចដែលមិនមែនជារបស់សមណៈជា
ID: 636831702412741942
ទៅកាន់ទំព័រ៖