ព្រះត្រៃបិដក ភាគ ២៦
និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកឃើញ នូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ ពាក្យនេះ ខ្ញុំនិយាយលេងទេ ពាក្យនេះ ខ្ញុំនិយាយក្លែងទេ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញឡើយ។ ម្នាលអានន្ទ តស្សបាបិយសិកា យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយតស្សបាបិយសិកា យ៉ាងនេះឯង។
[៦៤] ម្នាលអានន្ទ ចុះតិណវត្ថារកៈ តើដូចម្តេច។ ម្នាលអានន្ទ ក្នុងសាសនានេះ ភិក្ខុទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល បានព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ម្នាលអានន្ទ ភិក្ខុទាំងអស់នោះឯង គប្បីព្រមព្រៀងប្រជុំគ្នា លុះប្រជុំគ្នាហើយ ភិក្ខុ១រូប ដែលជាអ្នកឈ្លាស ជាងភិក្ខុដែលជាបក្ខពួកជាមួយគ្នា គប្បីក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ ក្នុងទីនេះ នាំគ្នាបង្កហេតុ
ID: 636831703448751198
ទៅកាន់ទំព័រ៖