ព្រះត្រៃបិដក ភាគ ២៦

ក្នុង​កាលមុន​ ​មិនមែន​មិនបាន​កើត​ទេ​ ​មិនដឹង​ថា​ ​យើង​បាន​ធ្វើបាប​កម្ម​ទុក​ ​ក្នុង​កាលមុន​ ​មិនមែន​មិនបាន​ធ្វើ​ទេ​ ​មិនដឹង​ថា​ ​យើង​បាន​ធ្វើបាប​កម្ម​យ៉ាងនេះ​ខ្លះ​ ​យ៉ាងនោះ​ខ្លះ​ ​មិនដឹង​ថា​ ​ទុក្ខ​ទាំង​ប៉ុណ្ណេះ​ ​សាបសូន្យ​ទៅ​ហើយ​ ​ឬ​ទុក្ខ​ទាំង​ប៉ុណ្ណេះ​ ​គប្បី​សាបសូន្យ​ទៅ​ ​ឬក៏​កាលបើ​ទុក្ខ​ទាំង​ប៉ុណ្ណេះ​ ​សាបសូន្យ​ហើយ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​អ្នក​ទាំងឡាយ​ ​ឈ្មោះថា​ ​មិនដឹង​នូវ​ការ​លះបង់​អកុសលធម៌​ ​មិនដឹង​នូវ​ការ​បំពេញ​កុសលធម៌​ ​ក្នុង​បច្ចុប្បន្ន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជាពួក​និគ្រន្ថ​ដ៏​មាន​អាយុ​ ​មិន​គួរ​នឹង​ពោល​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​សុខ​ ​មិនមែន​ទុក្ខ​ក្តី​ ​អារម្មណ៍​ទាំងអស់​នោះ​ឯង​ ​កើតឡើង​ ​ព្រោះ​ហេតុ​នៃ​កម្ម​ ​ដែល​ខ្លួន​ធ្វើ​ទុក​ ​ក្នុង​កាលមុន​ ​ការ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ព្រោះ​ដុត​កំ​ដៅ​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​កម្ម​ចាស់​ ​ទាំង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ ​ឯ​ការ​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ការ​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636831620752441240
ទៅកាន់ទំព័រ៖