ព្រះត្រៃបិដក ភាគ ២៦

មិន​គប់​រក​ ​នូវ​បុរស​បែប​នោះ​ផង​ ​មិនដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​។​ ​បុរស​បុគ្គល​នោះ​ ​បណ្ឌិត​គប្បី​ដឹង​ថា​ ​ជា​អ្នកមាន​អធ្យាស្រ័យ​ ​ឱន​ទៅ​ក្នុង​លោកាមិសៈ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៧២​]​ ​ម្នាល​សុ​នក្ខត្ត​ ​មួយទៀត​ ​ហេតុ​ដែល​នាំឲ្យ​បុរស​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេ​ញ្ជ​សមាបត្តិ​ ​រមែង​មាន​។​ ​ម្នាល​សុ​នក្ខត្ត​ ​ពាក្យសំដី​បុរស​បុគ្គល​ ​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេ​ញ្ជ​សមាបត្តិ​ ​តែ​ហា​និយាយឡើង​ ​រមែង​ប្រមៀល​ទៅ​រក​អានេ​ញ្ជ​សមាបត្តិ​នោះ​ ​បុរស​បុគ្គល​នោះ​ ​រមែង​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ហេតុ​ដែល​ប្រព្រឹត្តទៅ​ ​តាម​អានេ​ញ្ជ​សមាបត្តិ​នោះ​ផង​ ​តែង​គប់​រក​ ​នូវ​បុរស​នោះ​ផង​ ​តែង​ដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​ ​ចំណែកខាង​ពាក្យសំដី​ ​ដែលគេ​និយាយ​ ​ប្រកបដោយ​លោកាមិសៈ​ ​បុរស​បុគ្គល​នោះ​ ​មិន​ចង់​ស្តាប់​ផង​ ​មិន​ផ្ចង់​ត្រចៀក​ផង​ ​មិន​តាំងចិត្ត​ ​ដើម្បី​ដឹងផង​ ​មិន​គប់​រក​ ​នូវ​បុរស​បែប​នោះ​ផង​ ​មិនដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​។​ ​ម្នាល​សុ​នក្ខត្ត​ ​ស្លឹកឈើ​ទុំ​ ​មាន​ពណ៌លឿង​ ​ជ្រុះចេញ​ចាក​ទង​ហើយ​ ​មិន​គួរ​ដើម្បី​នៅ​ខៀវខ្ចី​ទៀត​បាន​ឡើយ​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636831706428241615
ទៅកាន់ទំព័រ៖