ព្រះត្រៃបិដក ភាគ ២៦

ម្នាល​សុ​នក្ខត្ត​ ​ដូច​ដុំ​ថ្ម​ក្រាស់​ ​បែកចេញ​ជា​ពីរ​ភាគ​ ​មិន​ជាប់គ្នា​វិញ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​សុ​នក្ខត្ត​ ​បុរស​បុគ្គល​ ​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​ ​រមែង​បែកចេញ​អំពី​ការ​ប្រកប​ក្នុង​អានេ​ញ្ជ​សមាបត្តិ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បុរស​បុគ្គល​នោះ​ ​បណ្ឌិត​គប្បី​ដឹង​ថា​ ​ជា​អ្នកមាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​ ​ប្រាសចាក​ការ​ប្រកប​ ​ក្នុង​អានេ​ញ្ជ​សមាបត្តិ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៧៤​]​ ​ម្នាល​សុ​នក្ខត្ត​ ​ហេតុ​ដែល​នាំឲ្យ​បុរស​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​រមែង​មាន​។​ ​ម្នាល​សុ​នក្ខត្ត​ ​បុរស​បុគ្គល​ ​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ ​តែ​ហា​និយាយឡើង​ ​តែង​ប្រមៀល​ទៅ​រក​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​នោះ​ផង​ ​បុរស​បុគ្គល​នោះ​ ​តែង​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ហេតុ​ដែល​ប្រព្រឹត្តទៅ​ ​តា​មនេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​នោះ​ផង​ ​តែង​គប់​រក​នូវ​បុរស​បែប​នោះ​ផង​ ​តែង​ដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​ ​ទោះបី​សំដី​ ​ដែលគេ​និយាយ​ ​ប្រកបដោយ​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​ ​ក៏​បុរស​បុគ្គល​នោះ​ ​មិន​ចង់​ស្តាប់​ផង​ ​មិន​ផ្ចង់​ត្រចៀក​ផង​ ​មិន​តំ​កល់​ចិត្ត​ដើម្បី​ដឹងផង
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636831707042886771
ទៅកាន់ទំព័រ៖