ព្រះត្រៃបិដក ភាគ ២៦

ភិក្ខុ​នោះ​ ​លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់ចិត្ត​ហើយ​ ​ក៏​ដល់​នូវ​មរណៈ​ ​ឬ​ដល់​នូវ​ទុក្ខ​ ​ស្ទើរតែ​មរណៈ​។​ ​ម្នាល​សុ​នក្ខត្ត​ ​ពាក្យ​ថា​ ​មរណៈ​ ​នេះ​ ​សំដៅយក​ភិក្ខុ​ ​ដែល​ពោល​លាសិក្ខា​ ​ក្នុង​វិន័យ​ ​របស់​ព្រះ​អរិយៈ​ ​ហើយ​ទៅ​ប្រព្រឹត្ត​ខ្លួន​ ​ជា​បុគ្គល​ថោកទាប​វិញ​។​ ​ម្នាល​សុ​នក្ខត្ត​ ​ពាក្យ​ថា​ ​ទុក្ខ​ ​ស្ទើរតែ​មរណៈ​ ​នេះ​ ​សំដៅយក​ភិក្ខុ​ ​ដែល​ត្រូវអាបត្តិ​ណាមួយ​ ​ដែល​នាំឲ្យ​សៅហ្មង​ព្រម​។​ ​
 [​៧៧​]​ ​ម្នាល​សុ​នក្ខត្ត​ ​មួយទៀត​ ​ហេតុ​ដែល​នាំឲ្យ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សរ​ ​ព្រះ​សមណៈ​ត្រាស់​ហើយ​ថា​ ​ជា​តណ្ហា​ ​ទោស​ជា​ពិស​ ​គឺ​អវិជ្ជា​ ​តែង​កម្រើក​ឡើង​ ​ដោយសារ​ឆន្ទ​រាគ​ ​និង​ព្យាបាទ​ ​សរ​ ​គឺ​តណ្ហា​នោះ​ ​អាត្មាអញ​ ​បាន​លះបង់​ហើយ​ ​ទោស​ជា​ពិស​ ​គឺ​អវិជ្ជា​ ​អាត្មាអញ​ ​បាន​នាំចេញ​ហើយ​ ​អាត្មាអញ​ ​មាន​អធ្យាស្រ័យ​ ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ដោយ​ប្រពៃ​ហើយ​ ​ដូច្នេះ​ ​រមែង​មាន​។​ ​កាលដែល​គេ​កំពុង​មាន​អធ្យាស្រ័យ​ ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636831710634172181
ទៅកាន់ទំព័រ៖