ព្រះត្រៃបិដក ភាគ ២៦

ម្នាល​សុ​នក្ខត្ត​ ​ពាក្យ​ថា​ ​ពេទ្យ​វះ​ដ៏​ជំនាញ​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​សុ​នក្ខត្ត​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកធ្វើ​នូវ​ការ​សង្រួម​ ​ក្នុង​ផស្សា​យតនៈ​ ​ទាំង៦​ ​ដឹង​ច្បាស់​ថា​ ​កិលេស​ ​ជា​ឫស​នៃ​សេចក្តី​ទុក្ខ​ ​លុះ​ដឹង​ដូច្នេះហើយ​ ​ក៏​ជា​អ្នក​មិន​មាន​កិលេស​ ​ជា​អ្នក​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ការ​អស់​ទៅ​នៃ​កិលេស​ ​នឹង​បង្អោនកាយ​ ​ឬ​នឹង​ផ្តេក​ផ្តួល​ចិត្ត​ ​ទៅ​ក្នុង​កិលេស​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​សុ​នក្ខត្ត​ ​ដូច​ផ្តិល​សំរឹទ្ធ​ ​ដល់​ព្រមដោយ​ពណ៌​ ​ដោយ​ក្លិន​ ​ដោយ​រស​ ​តែថា​ ​ផ្តិល​សំរឹទ្ធ​នោះ​ ​ប្រឡាក់​ដោយ​ថ្នាំពិស​។​ ​កាលបើ​មាន​បុរស​អ្នក​ចង់​រស់​ ​មិន​ចង់​ស្លាប់​ ​ចង់​សុខ​ ​ខ្ពើម​ទុក្ខ​ ​មកដល់​។​ ​ម្នាល​សុ​នក្ខត្ត​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​តើ​បុរស​នោះ​ ​គួរ​ផឹកទឹក​ ​នឹង​ផ្តិល​សំរិទ្ធ​ឯណោះ​ ​ដែល​ខ្លួន​ដឹង​ថា​ ​អាត្មាអញ​ ​ផឹកទឹក​នេះ​ទៅ​ហើយ​ ​នឹង​ដល់​នូវ​មរណៈ​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​មរណៈ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ផឹកទឹក​នឹង​ផ្តិល​សំរិទ្ធ​នុ៎ះ​ទេ​។​
 [​៧៨​]​ ​ម្នាល​សុ​នក្ខត្ត​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកធ្វើ​នូវ​ការ​សង្រួម​ ​ក្នុង​ផស្សា​យតនៈ​ ​៦​ ​ដឹង​ច្បាស់​ថា​ ​កិលេស​ ​ជា​ឫស​នៃ​សេចក្តី​ទុក្ខ​។​បេ​។​ ​ពាក្យ​ដូច្នេះ​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​សុ​នក្ខត្ត​ ​ដូចជា​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636831712030152026
ទៅកាន់ទំព័រ៖