ព្រះត្រៃបិដក ភាគ ២៦

អធិដ្ឋាន​ ​(​នូវ​ឈានា​រម្ម​ណ៍​)​ ​ដោយចិត្ត​ហើយ​ ​អកុសល​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​កើតអំពី​ចិត្ត​ ​ទោះជា​អភិជ្ឈា​ក្តី​ ​ព្យាបាទ​ក្តី​ ​សា​រម្ភៈ​ក្តី​ ​អកុសល​ទាំងនោះ​ ​នឹង​មិន​មានត​ទៅ​ ​មួយទៀត​ ​ចិត្ត​របស់​អាត្មាអញ​ ​នឹង​មិនមែន​ជា​បរិត្ត​ចិត្ត​ផង​(​១​)​ ​ជា​ចិត្ត​ប្រមាណ​មិនបាន​ផង​(​២​)​ ​ជា​ចិត្ត​ដែល​អាត្មាអញ​ ​ចម្រើន​ដោយ​ល្អ​ផង​(​៣​)​ ​ព្រោះ​លះបង់​ ​នូវ​អកុសល​ទាំងនោះ​។​ ​កាលបើ​អរិយសាវ័ក​នោះ​ ​ប្រតិបត្តិ​យ៉ាងនេះ​ ​មាន​កិរិយា​នៅ​ ​ក្នុង​សេចក្តី​ប្រតិបត្តិ​នោះ​ ​ដោយ​ច្រើន​ហើយ​ ​ចិត្ត​រមែង​ជ្រះថ្លា​ ​ក្នុង​អាយតនៈ​ ​គឺ​ហេតុ​(​៤​)​ ​កាលបើ​សេចក្តី​ជ្រះថ្លា​មាន​ហើយ​ ​អរិយសាវ័ក​នោះ​ ​ក៏​ដល់​នូវ​អានេ​ញ្ជ​ធម៌​(​៥​)​ ​ក្នុង​កាល​ឥឡូវនេះ​ផង​ ​ចុះចិត្តស៊ប់​ ​ដោយ​បញ្ញា​ផង​(​៦​)​ ​។​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​បន្ទាប់​អំពី​មរណៈ​ ​សំវត្តនិក​វិញ្ញាណ​នោះ​ ​ក៏​នឹង​ដល់​នូវ​ ​អានេ​ញ្ជ​ធម៌​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​អានេ​ញ្ជ​សប្បាយ​ប្ប​ដិ​បទា​(​៧​)​ទី១​។​
​(​១​)​-​ ​(​២​)​-​ ​(​៣​)​ ​កាមាវចរចិត្ត​ ​ហៅថា​ ​បរិត្ត​ចិត្ត​ ​ពាក្យ​ថា​ ​មិនមែន​ជា​បរិត្ត​ចិត្ត​ ​បានខាង​រូបាវចរចិត្ត​ ​និង​អរូបាវចរចិត្ត​ ​តែ​ទាំង៣បទ​នេះ​ ​សំដៅយក​លោកុត្តរ​ចិត្ត​។​ ​(​៤​)​ ​ហេតុ​ក្នុង​ទីនេះ​ ​សំដៅយក​ ​ព្រះ​អរហត្ត​ ​វិបស្សនា​ ​ចតុត្ថជ្ឈាន​ ​ឬ​ឧបចារ​ ​នៃ​ចតុត្ថជ្ឈាន​។​ ​(​៥​)​ ​ធម៌​មិន​ញាប់ញ័រ​ ​ក្នុង​ទីនេះ​ ​សំដៅយក​ ​ចតុត្ថជ្ឈាន​។​ ​(​៦​)​ ​បានសម្រេច​ ​ព្រះ​អរហត្ត​។​ ​(​៧​)​ ​សេចក្តី​ប្រតិបត្តិ​ ​ជាទី​សប្បាយ​ ​នៃ​អានេ​ញ្ជ​ធម៌​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636831713803383449
ទៅកាន់ទំព័រ៖