ព្រះត្រៃបិដក ភាគ ២៦

 [​៩​]​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​បានឮ​ថា​ ​បើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ ​ក្នុង​សម័យ​ណា​ ​អ្នក​ទាំងឡាយ​ ​ក៏​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតមក​ ​អំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ទេ​ ​មិន​មាន​សេចក្តី​ព្យាយាម​ខ្លាំង​ទេ​ ​ក្នុង​សម័យ​ណា​ ​អ្នក​ទាំងឡាយ​ ​ក៏​មិន​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ប្រឹងប្រែង​ខ្លាំង​ ​ក្នុង​សម័យ​នោះ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​និគ្រន្ថ​ដ៏​មាន​អាយុ​ ​មិន​គួរ​នឹង​និយាយ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួលអារម្មណ៍​ណាមួយ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​អារម្មណ៍​ទាំងអស់​នោះ​ ​កើតឡើង​ ​ព្រោះហេតុតែ​ខ្លួន​ធ្វើ​កម្ម​ទុក​ ​ក្នុង​កាលមុន​ ​ការ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ព្រោះ​ដុត​កំ​ដៅ​ ​ព្រោះ​វិនាស​ទៅ​នៃ​កម្ម​ចាស់​ ​ទាំង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ ​ការ​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ការ​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636831621800551188
ទៅកាន់ទំព័រ៖