ព្រះត្រៃបិដក ភាគ ២៦
រមែងរំលត់កិលេសបាន។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ឮថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ជាគ្រឿងឆ្លងចាកឱឃៈ ដល់ខ្ញុំព្រះអង្គទាំងឡាយ ព្រោះអាស្រ័យរឿយៗ (នូវសមាបត្តិនោះ) បពិត្រព្រះអង្គដ៏ចំរើន ចុះអរិយវិមោក្ខ តើដូចម្តេច។
[៩២] ម្នាលអានន្ទ អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី អាកិញ្ចញ្ញាយតនសញ្ញាណាក្តី នេវសញ្ញានាសញ្ញាយតនសញ្ញាណាក្តី ទាំងអស់នេះ ឈ្មោះថា សក្កាយៈ (ចំណែកតេភូមិកវដ្តធម៌) ទាំងអម្បាលមាណ ក៏ឈ្មោះថា
ID: 636831716570621726
ទៅកាន់ទំព័រ៖