ព្រះត្រៃបិដក ភាគ ២៦
[៩៦] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានរក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយហើយ តថាគត ក៏ទូន្មានភិក្ខុនោះតទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរជាអ្នកដឹងនូវប្រមាណ ក្នុងភោជន អ្នកគប្បីពិចារណាដោយឧបាយ ហើយបរិភោគអាហារ មិនគប្បីបរិភោគ ដើម្បីលេង មិនគប្បីបរិភោគ ដើម្បីសេចក្តីស្រវឹង មិនគប្បីបរិភោគ ដើម្បីប្រដាប់រាងកាយ មិនគប្បីបរិភោគ ដើម្បីស្អិតស្អាងកាយ គប្បីបរិភោគ ដើម្បីតាំងនៅ ដើម្បីរស់នៅនៃកាយនេះជាកំណត់ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីទំនុកបំរុង ដល់ព្រហ្មចារ្យ គប្បីបរិភោគ ដោយគិតថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង ទាំងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តិទៅ នៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានការមិនច្រអូសកាយ ច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ នឹងមានដល់អាត្មាអញ។
[៩៧] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជនហើយ តថាគត ក៏ទូន្មានភិក្ខុនោះតទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រកបរឿយៗ នូវសេចក្តីភ្ញាក់រលឹក ចូរធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ទាំងឡាយ
(១) ដោយការចង្រ្កម ឬការអង្គុយក្នុងវេលាថ្ងៃ
(១) ធម៌ជាគ្រឿងរារាំងចិត្ត ដូចគ្នានឹងនីវរណៈដែរ។
ID: 636831764031166314
ទៅកាន់ទំព័រ៖