ព្រះត្រៃបិដក ភាគ ២៦
ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ បស្សាវៈ ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ រលឹក និយាយ ស្ងៀម។
[៩៩] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានប្រកបដោយសតិ សម្បជញ្ញៈហើយ តថាគត ក៏ទូន្មានភិក្ខុនោះ តទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រើប្រាស់នូវសេនាសនៈស្ងាត់ គឺព្រៃ
(១) ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃខ្មោច ព្រៃឆ្ងាយ
(២) ទីវាលស្រឡះ ទីគំនរចំបើង។ ភិក្ខុនោះ ក៏ប្រើប្រាស់នូវសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃខ្មោច ព្រៃឆ្ងាយ ទីវាលស្រឡះ ទីគំនរចំបើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយផ្គត់ភ្នែន តម្កល់កាយឲ្យត្រង់ ហើយផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ ក៏លះបង់នូវអភិជ្ឈា (កាមច្ឆន្ទៈ) ក្នុងលោក គឺកាយ មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវសេចក្តីប្រទូស្ត គឺព្យាបាទ មានចិត្តមិនព្យាបាទ មានការផ្ចុងផ្តើម និងសេចក្តីអនុគ្រោះ ដល់សត្វមានជីវិតទាំងពួង ធ្វើចិត្តឲ្យស្អាត ចាកសេចក្តីប្រទូស្ត គឺព្យាបាទ
(១) ទីព្រៃដែលនៅខាងក្រៅសសរគោលរបស់ស្រុក។ (២) ព្រៃឆ្ងាយ ព្រៃស្តុក ព្រៃនាំឲ្យកើតសេចក្តីខ្លាច ព្រៃនាំឲ្យកើតសេចក្តីព្រឺរោម ព្រៃជាទីបំផុត ព្រៃគ្មានផ្លូវរបស់មនុស្ស ព្រៃកម្រមានមនុស្សចូលទៅ។ វិភង្គ អភិធម្ម។
ID: 636831764770688612
ទៅកាន់ទំព័រ៖