ព្រះត្រៃបិដក ភាគ ២៦
ម្នាលព្រាហ្មណ៍ ភិក្ខុទាំងឡាយណា ជាសេក្ខបុគ្គល មានអរហត្តផលចិត្ត មិនទាន់បានសម្រេចនៅឡើយ កំពុងប្រាថ្នា នូវព្រះនិព្វានជាទីក្សេមចាកយោគៈ រកគុណជាតដទៃក្រៃលែងជាងគ្មាន តថាគត ក៏តែងប្រើវាចានេះ ដែលជាពាក្យប្រៀនប្រដៅ មានទំនងបែបនេះ ចំពោះភិក្ខុទាំងនោះ។ តែបើភិក្ខុទាំងឡាយណា ជាអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយៈ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនបានសម្រេចហើយ មានភវសញ្ញោជនៈ គឺតណ្ហាអស់រលីងហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ភិក្ខុទាំងនោះ ឈ្មោះថា មានធម៌ទាំងឡាយនេះ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង (តថាគត ពុំបានប្រៀនប្រដៅភិក្ខុទាំងនោះទេ)។
[១០១] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ចុះពួកសាវ័ក របស់ព្រះគោតមដ៏ចំរើន ដែលព្រះគោតមដ៏ចំរើនទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ សុទ្ធតែបានព្រះនិព្វាន ដែលជាគុណជាតចប់កិច្ចដោយពិត ទាំងអស់គ្នាឬ ឬថា
ID: 636831765320760075
ទៅកាន់ទំព័រ៖