ព្រះត្រៃបិដក ភាគ ២៦
ហើយសួរយ៉ាងនេះថា នែអ្នកដ៏ចម្រើន ខ្ញុំបាទចង់ទៅក្រុងរាជគហៈ អ្នកចូរបង្ហាញផ្លូវ របស់ក្រុងរាជគហៈ ដល់ខ្ញុំបាទ។ អ្នកគប្បីប្រាប់បុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមក នេះផ្លូវទៅក្រុងរាជគហៈ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញស្រុកឯណោះ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញនិគមឯណោះទៀត អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញសួនច្បារជាទីសប្បាយ ព្រៃឈើជាទីសប្បាយ ភូមិជាទីសប្បាយ ស្រះបោក្ខរណី ជាទីសប្បាយ របស់ក្រុងរាជគហៈមិនខាន។ បុរសនោះ កាលដែលអ្នកទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏កាន់យកផ្លូវខុស ហើយដើរឆ្ពោះទៅខាងក្រោយវិញ។ លំដាប់នោះ បុរសជាគំរប់ពីរ ប្រាថ្នានឹងទៅកាន់ក្រុងរាជគហៈ គប្បីមកទៀត។ បុរសនោះ ចូលមករកអ្នក ហើយសួរយ៉ាងនេះថា នែអ្នកដ៏ចម្រើន ខ្ញុំបាទចង់ទៅក្រុងរាជគហៈ អ្នកចូរបង្ហាញផ្លូវ នៃក្រុងរាជគហៈ ដល់ខ្ញុំបាទផង។ អ្នកគប្បីប្រាប់បុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមក នេះផ្លូវទៅកាន់ក្រុងរាជគហៈ
ID: 636831765781506428
ទៅកាន់ទំព័រ៖