ព្រះត្រៃបិដក ភាគ ២៦
[១០៣] ម្នាលព្រាហ្មណ៍ សេចក្តីនេះ មានឧបមេយ្យដូចព្រះនិព្វានក៏មាន ផ្លូវសម្រាប់ទៅកាន់ព្រះនិព្វានក៏មាន តថាគតជាអ្នកកៀរគរ ប្រមូលសត្វក៏មាន ប៉ុន្តែពួកសាវ័ករបស់តថាគត កាលបើតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះ ក៏បាននូវព្រះនិព្វាន ដែលជាធម្មជាតចប់កិច្ចដោយពិត ពួកខ្លះ ក៏មិនបាន ម្នាលព្រាហ្មណ៍ ក្នុងរឿងនុ៎ះ តថាគតនឹងធ្វើដូចម្តេចកើត ម្នាលព្រាហ្មណ៍ ព្រោះថា តថាគត គ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះ។
[១០៤] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ត្រូវការតែចិញ្ចឹមជីវិត ចេញចាកផ្ទះទៅ ចូលកាន់ផ្នួស ជាអ្នកលេង
(១) ជាអ្នកបិទបាំងទោសខ្លួន ជាអ្នកបញ្ឆោត ជាអ្នកមានចិត្តរាយមាយ មានមានះដុះឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មិនបានរក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវសេចក្តីភ្ញាក់រលឹក មិនរមិលមើល
(២) ក្នុងសមណធម៌ (ផ្នួស) មិនមានការគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា
(១) អ្នកសំដែងនូវគុណដែលមិនមានក្នុងខ្លួន។ (២) មិនប្រាថ្នា មិនត្រូវការ។
ID: 636831766416012719
ទៅកាន់ទំព័រ៖