ព្រះត្រៃបិដក ភាគ ២៦
មានគតិល្អ មានគតិអាក្រក់។បេ។ តែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន១។ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំងបួន១។ ម្នាលព្រាហ្មណ៍ នេះឯង បសាទនីយធម៌ ១០ប្រការ ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ បសាទនីយធម៌ទាំងនេះ មាននៅក្នុងភិក្ខុណា ក្នុងកាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈគោរពហើយ ក៏នៅអាស្រ័យនឹងភិក្ខុនោះ។
[១១៤] កាលព្រះអានន្ទមានអាយុ ពោលយ៉ាងនេះហើយ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ក៏ប្រឹក្សានឹងឧបនន្ទសេនាបតីថា ម្នាលសេនាបតី អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច បើលោកដ៏ចម្រើនទាំងនេះ ធ្វើសក្ការៈនូវបុគ្គល ដែលគួរធ្វើសក្ការៈ ធ្វើការគោរពនូវបុគ្គលដែលគួរគោរព រាប់អាន នូវបុគ្គលដែលគួររាប់អាន
ID: 636831770981733864
ទៅកាន់ទំព័រ៖