ព្រះត្រៃបិដក ភាគ ២៦

ជាទី​គួរ​ធ្វើការ​សម្ងាត់​របស់​មនុស្ស​ ​ជាទី​សមគួរ​ ​ដល់​ការ​ពួន​សម្ងំ​ ​ថែមទាំង​មាន​បុគ្គល​ទាំងឡាយ​ ​ប្រហែល​នឹង​អ្នក​ ​ជា​អ្នករក្សា​ ​គ្រប់គ្រង​ដោយពិត​។​
 [​១១៦​]​ ​អើ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​វត្ត​វេឡុវ័ន​ ​ជាទី​គួរ​ត្រេកអរ​ផង​ ​មាន​សំឡេង​តិច​ផង​ ​មាន​សេចក្តី​គឹកកង​តិច​ផង​ ​មាន​ខ្យល់​រំ​ភើយ​ៗ​ ​ជាទី​គួរ​ធ្វើការ​សម្ងាត់​របស់​មនុស្ស​ ​ជាទី​សមគួរ​ ​ដល់​ការ​ពួន​សម្ងំ​ ​ថែមទាំង​មាន​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​ជា​អ្នក​ប្រកបដោយ​ឈាន​ ​មាន​ឈាន​ជាប្រក្រតី​ ​ដោយពិត​ ​ព្រោះ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​ជា​អ្នក​ប្រកបដោយ​ឈាន​ផង​ ​មាន​ឈាន​ជាប្រក្រតី​ផង​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​សម័យមួយ​ ​ខ្ញុំ​មក​ក្នុង​ទីនេះ​ ​ព្រះ​គោតម​ ​ដ៏​ចំរើន​អង្គ​នោះ​ ​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ខ្ញុំ​បាន​ចូល​ទៅ​រក​ព្រះ​គោតម​ ​ដ៏​ចំរើន​នោះ​ ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​អង្គ​នោះ​ ​ទ្រង់​ពោល​នូវ​ឈាន​កថា​ ​ជាអនេក​បរិយាយ​ ​ក្នុង​កូ​ដា​គារ​សាលា​នោះ​ ​ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​អង្គ​នោះ​ ​ជា​អ្នក​ប្រកបដោយ​ឈាន​ផង​ ​មាន​ឈាន​ជាប្រក្រតី​ផង​ ​មិន​តែប៉ុណ្ណោះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​អង្គ​នោះ​ ​ទ្រង់​សរសើរ​ ​នូវ​ឈាន​ទាំងអស់​ផង​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636831771614680066
ទៅកាន់ទំព័រ៖