ព្រះត្រៃបិដក ភាគ ២៦

ត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ​គ្រប​សង្កត់​ហើយ​ ​ក៏​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​ធ្វើ​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ឲ្យ​ឋិតនៅ​ក្នុងចិត្ត​ ​ហើយក៏​ស្ងួតស្ងប់​ ​ជ្រប់​ ​សញ្ជប់សញ្ជឹង​។​ ​មានចិត្ត​ត្រូវ​វិចិកិច្ឆា​រួបរឹត​ហើយ​ ​ត្រូវ​វិចិកិច្ឆា​គ្រប​សង្កត់​ហើយ​ ​ក៏​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​វិចិកិច្ឆា​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​ធ្វើ​នូវ​វិចិកិច្ឆា​ឲ្យ​ឋិតនៅ​ក្នុងចិត្ត​ ​ហើយក៏​ស្ងួតស្ងប់​ជ្រប់​ ​សញ្ជប់សញ្ជឹង​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​មិន​ទ្រង់​សរសើរ​នូវ​ឈាន​ ​មាន​សភាព​ដូច្នេះ​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​សរសើរ​នូវ​ឈាន​មាន​សភាព​ដូចម្តេច​វិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​កើតអំពី​សេចក្តី​ស្ងាត់​ហើយ
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636831772064965821
ទៅកាន់ទំព័រ៖