ព្រះត្រៃបិដក ភាគ ២៦
ជាឱរសរបស់ព្រះមានព្រះភាគ កើតពីព្រះឱស្ឋ របស់ព្រះមានព្រះភាគ កើតពីធម៌ ធម៌និម្មិតឲ្យមក មានធម៌ជាមត៌ក មិនមែនមានអាមិសៈជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ បានញុំាងធម្មចក្រដ៏ប្រសើរ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅតាម ដោយប្រពៃបាន។ ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ អនុបទសូត្រ ទី១។
ID: 636831784630844548
ទៅកាន់ទំព័រ៖