ព្រះត្រៃបិដក ភាគ ២៦
ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកដោយប្រពៃហើយ វោហារ៤ម៉ាត់ តើដូចម្តេច គឺភាវៈនៃបុគ្គលនិយាយថា ឃើញក្នុងរូបារម្មណ៍ ដែលឃើញហើយ១ ភាវៈនៃបុគ្គលនិយាយថាឮ ក្នុងសទ្ទារម្មណ៍ ដែលឮហើយ១ ភាវៈនៃបុគ្គលនិយាយថា ទទួលរសារម្មណ៍ ដែលបានទទួលហើយ១ ភាវៈនៃបុគ្គលនិយាយថា ដឹងច្បាស់ ក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយ១ ម្នាលអាវុសោ វោហារទាំង៤ម៉ាត់នេះឯង ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកហើយ ដោយប្រពៃ។ ភិក្ខុនោះ សួរថា ចុះលោកមានអាយុដឹងដូចម្តេចខ្លះ ឃើញដូចម្តេចខ្លះ បានជាចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ មិនប្រកាន់ក្នុងវោហារ ទាំង៤ម៉ាត់នេះ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព អ្នកមានព្រហ្មចរិយៈប្រព្រឹត្តហើយ មានកិច្ចការធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍សម្រាប់ខ្លួនសម្រេចហើយ មានភវសញ្ញោជនៈអស់ហើយ រួចស្រឡះចាកអកុសលធម៌ ព្រោះដឹងដោយប្រពៃ រមែងមានអនុធម៌នេះ
(១) ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំមិនលុះ មិនលិចលង់ មិនអាស្រ័យ មិនជាប់ចំពាក់នៅក្នុងអារម្មណ៍ ដែលឃើញហើយទេ
(១) សភាវៈ
ID: 636831785322404103
ទៅកាន់ទំព័រ៖