ព្រះត្រៃបិដក ភាគ ២៦
វិញ្ញាណូបាទានក្ខន្ធ១ ម្នាលអាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកហើយ ដោយប្រពៃ។ ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញដូចម្តេច បានជាចិត្តរួចស្រឡះចាកអាសវៈទាំងឡាយ មិនប្រកាន់ក្នុងឧបាទានក្ខន្ធទាំង៥នេះ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព អ្នកមានព្រហ្មចរិយៈប្រព្រឹត្តស្រេចហើយ មានកិច្ចការធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួនសម្រេចហើយ មានភវសញ្ញោជនៈអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងនូវធម៌ដោយប្រពៃ រមែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ នូវរូបថា មានកម្លាំងថយ ដល់នូវសេចក្តីវិនាស មិនជាទីត្រេកអរ ហើយដឹងច្បាស់ថា ការប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ របស់ចិត្តណា ក្នុងរូប ចិត្តរបស់ខ្ញុំផុតស្រឡះ ព្រោះអស់ទៅ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវសេចក្តីប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ ខ្ញុំ (ដឹងច្បាស់) នូវវេទនា ... ម្នាលអាវុសោ ខ្ញុំ(ដឹងច្បាស់) នូវសញ្ញា ...
ID: 636831785811432074
ទៅកាន់ទំព័រ៖