ព្រះត្រៃបិដក ភាគ ២៦
អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ១ ម្នាលអាវុសោ ធាតុទាំង៦នេះឯង ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់សំដែង ដោយប្រពៃហើយ។ ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញដូចម្តេច បានជាចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ក្នុងធាតុទាំង៦នេះ។
[១៧០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមានព្រហ្មចរិយធម៌ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួនសម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងនូវធម៌ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវបឋវីធាតុ ថាមិនមែនខ្លួនផង មិនចូលចិត្ត នូវខ្លួនដែលអាស្រ័យនៅនឹងបឋវីធាតុផង មួយទៀត សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅរបស់ចិត្តណា ដែលអាស្រ័យនឹងបឋវីធាតុ ខ្ញុំដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ ព្រោះអស់ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវសេចក្តីប្រកាន់មាំ ជាដើមនោះ
ID: 636831786395245466
ទៅកាន់ទំព័រ៖